ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ កូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ២៦ម៉ឺនករណី

សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៦៦,១៣៥ករណី គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃច័ន្ទ ធៀបនឹងរយៈពេល ២៤ ម៉ោងមុន ដែលបង្កើនចំនួន អ្នកឆ្លងសរុបដល់ ១៤,២៦៧,៤០១ នាក់។

ករណីឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងពី ១២៧,១៩០ករណី នៅថ្ងៃមុន ប៉ុន្តែវាទាបជាង ៣៤៧,,៤៩០ករណី ក្នុងមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺកូរ៉េ (KDCA)។

ការរីករាលដាល នៃទម្រង់ឆ្លងថ្មីអូមីក្រុង ឆ្លងមេរោគខ្លាំង និងប្រភេទរង BA.2 របស់វាបានជំរុញឱ្យមានការកើនឡើងថ្មី ជាពិសេសនៅក្នុងតំបន់ ទីក្រុងសេអ៊ូល។

ក្នុង ចំណោម ករណី ថ្មី នេះ ៥១,៥០០ នាក់ ជា អ្នក ក្រុង សេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ៦៩,៣៦២ករណី និង ១៥,៣៥៤ករណី រៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top