ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ៖ នុយក្លេអ៊ែរកូរ៉េខាងជើង អាចកំទេច កូរ៉េខាងត្បូងបាន

សេអ៊ូល ៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីកំទេចកងទ័ព របស់កូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ ដែលពួកគេចាប់ផ្តើមការវាយប្រហារជាមុន។

ការព្រមានរបស់លោកស្រី គីម យូជុង ដែលធ្វើឡើងនៅក្នុងទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) គឺជាការតបតវិញខឹងសម្បារ លើកទីពីររបស់លោកស្រី ក្នុងរយៈពេល ៣ថ្ងៃចំពោះការអត្ថាធិប្បាយ របស់ប្រមុខការពារជាតិកូរ៉េខាងត្បូង Suh Wook កាលពីសប្តាហ៍មុន។

ការព្រមានធ្វើឡើង ខណៈដែលកូរ៉េខាងជើង បានបន្តការសាកល្បងអាវុធ បំបែកទណ្ឌកម្មរបស់ខ្លួនឡើងវិញ ជាមួយនឹងការបាញ់កាំជ្រួច ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដែលកាលពីខែមុនបានបាញ់មីស៊ីល ផ្លោងអន្តរទ្វីបជាលើកដំបូងរបស់ខ្លួន នៅចម្ងាយពេញលេញ ចាប់តាំងពីឆ្នាំ២០១៧។

លោក Suh បានឲ្យដឹង កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា យោធាកូរ៉េខាងត្បូង មានកាំជ្រួចដែលមាន “សមត្ថភាព បាញ់បានត្រឹមត្រូវ និងរហ័សដល់គោល ដៅណាមួយ នៅក្នុងប្រទេសកូរ៉េខាងជើង នៅពេលដែលមានសញ្ញាច្បាស់លាស់ នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង”៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top