អូតាវ៉ា៖ ស្ថិតិប្រទេសកាណាដាបានឲ្យដឹងថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ប្រឆាំងនឹងរុស្ស៊ី ដោយប្រយោលបានជំរុញ ឱ្យតម្លៃនាំចេញរបស់កាណាដា ជាមួយនឹងតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបានចេញផ្សាយ ទិន្នន័យពាណិជ្ជកម្ម ក្នុងខែកុម្ភៈជាមួយនឹងប្រេងឆៅ ដែលរួមចំណែកច្រើនបំផុត ក្នុងកំណើនការនាំចេញ។
យោងតាមទិន្នន័យស្ថិតិ ប្រទេសកាណាដា ពាណិជ្ជកម្មសរុប (ការនាំចេញបូកនឹងការនាំចូល) ជាមួយរុស្ស៊ីមានចំនួន ២,៨ពាន់លានដុល្លារកាណាដា (២,២ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ដែលតំណាងឱ្យ ០,២ ភាគរយ នៃសកម្មភាពពាណិជ្ជកម្មកាណាដា។
ជាលទ្ធផល ផលប៉ះពាល់ដោយផ្ទាល់ នៃទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ដែលដាក់ដោយប្រទេសមួយចំនួន ប្រឆាំងនឹងរុស្ស៊ី គឺតិចតួចបំផុត សម្រាប់តម្លៃពាណិជ្ជកម្មទំនិញរបស់កាណាដា។
ដោយសាររុស្ស៊ីផលិតទំនិញ ដែលត្រូវបានផលិតក្នុងបរិមាណច្រើន នៅក្នុងប្រទេសកាណាដា (ប្រេងឆៅ ឧស្ម័នធម្មជាតិ គ្រាប់ធញ្ញជាតិ ឈើ លោហធាតុ ជី។ ស្ថិតិកាណាដាបានពន្យល់ថា មានផលវិបាកនៃជម្លោះលើការផ្គត់ផ្គង់ នាពេលអនាគតនៃទំនិញទាំងនេះ។
នៅក្នុងខែកុម្ភៈ ការនាំចេញសរុបបានកើនឡើង ២,៨ ភាគរយដល់កំណត់ត្រា ៥៨,៧ ពាន់លានដុល្លារកាណាដា (៤៧ពាន់លានដុល្លារអាមេរិក)។ ការនាំចេញផលិតផលថាមពល បានកើនឡើង ៧,៨ ភាគរយ ដល់កំណត់ត្រា ១៥,៤ ពាន់លានដុល្លារកាណាដា (១២,៣ ពាន់លានដុល្លារអាមេរិក) ដែលស្មើនឹង ២៦,២ ភាគរយ នៃការនាំចេញសរុប ការកើនឡើងច្រើនជាង ៦ ភាគរយពីចំណែកនៃ ១៩,៧ ភាគរយ ដែលបានសង្កេតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។
តម្លៃនៃការនាំចេញប្រេងឆៅ បានកើនឡើង ៩,៩ ភាគរយ ដែលរួមចំណែកច្រើនបំផុត ដល់កំណើន ដែលភាគច្រើនដោយសារតែតម្លៃកាន់តែខ្ពស់។ បរិមាណនៃការនាំចេញប្រេងឆៅ បានកើនឡើង ៣,៩ ភាគរយនៅក្នុងខែកុម្ភៈ បន្ទាប់ពីការថយចុះចំនួន ៦,៥ ភាគរយនៅក្នុងខែមករា៕ ប្រែសម្រួល ឈូក បូរ៉ា