លីសប៊ន៖ ទីភ្នាក់ងារសារព័ត៌មាន Lusa របស់ប្រទេសនេះ បានរាយការណ៍ថា ព័រទុយហ្គាល់ កាលពីថ្ងៃអង្គារ បានប្រកាសការសម្រេចចិត្ត របស់ខ្លួនក្នុងការបណ្តេញបុគ្គលិកចំនួន ១០ នាក់នៃស្ថានទូតរុស្ស៊ី នៅទីក្រុងលីសប៊ន។
យោងតាមភ្នាក់ងារសារព័ត៌មាន Lusa ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយោជិតត្រូវបានប្រកាសថា “បុគ្គលដែលមិនមែនជា grata” ហើយត្រូវបានតម្រូវឲ្យចាកចេញ ពីប្រទេសក្នុង រយៈពេលពីរសប្តាហ៍។
គួរបញ្ជាក់ថា រដ្ឋាភិបាលព័រទុយហ្គាល់ បានជូនដំណឹង ទៅឯកអគ្គរដ្ឋទូតរុស្ស៊ី អំពីការសម្រេចចិត្តរបស់ខ្លួន នៅរសៀលថ្ងៃអង្គារ ដែលធ្វើឡើង ក្រោយពីសមាជិកប្លុកអឺរ៉ុប ចាប់ផ្ដើមបណ្ដេញអ្នកការទូតរុស្ស៉ី ចេញពីប្រទេស ដោយលើកឡើង ពីហេតុផលសន្ដិសុខជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
