បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងកាលពីថ្ងៃអង្គារថា ប្រទេសរុស្សីជឿថា លោកខាងលិចកំពុងបើកដំណើរការ ឱ្យមាន “ភាពច្របូកច្របល់” ជុំវិញការសម្លាប់រង្គាលដែលត្រូវបានចោទប្រកាន់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន ដើម្បីបង្អាក់កិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើរបស់លោក Sergey Lavrov ទៀតថា ព្រឹត្តិការណ៍នានានៅក្នុងទីក្រុង ដែលគាត់ហៅថា ជា “ការបង្កហេតុ” ត្រូវបានណែនាំ ក៏ដូចជាការរីកចម្រើនកំពុងត្រូវបាន ធ្វើឡើងនៅឯការចរចាសន្តិភាព នៅទីក្រុងអ៊ីស្តង់ប៊ុល ដូច្នេះដែរ ។
លោកថា «យើងមានទំនោរគិតថា ហេតុផលគឺ ស្ថិតនៅក្នុងការចង់ស្វែងរកហេតុផលដើម្បីរំខានដល់ការចរចាដែលកំពុងបន្ត ហើយត្រូវធ្វើវាឲ្យបានច្បាស់ នៅពេលដែលដូចគេនិយាយថា ពន្លឺទោះមិនភ្លឺខ្លាំងក៏ដោយ ក៏ចាប់ផ្ដើមរះឡើងដែរ»។
បើតាមលោក Sergey Lavrov គឺ “នៅថ្ងៃទី 29 ខែមីនា ជាលើកដំបូងក្នុងរយៈពេលទាំងមូលនៃទំនាក់ទំនង រវាងគណៈប្រតិភូរបស់យើង ភាគីអ៊ុយក្រែនបានស្នើ ឱ្យមានចក្ខុវិស័យជាលាយលក្ខណ៍អក្សរ អំពីរបៀបដែលសន្ធិសញ្ញាអាចមើល ទៅក្នុងលក្ខខណ្ឌនៃស្ថានភាពអ៊ុយក្រែន និងការធានាសន្តិសុខ”៕
ប្រែសម្រួលៈ ណៃ តុលា