ព័ត៌មានអន្តរជាតិ

អាមេរិក បើកភ្លើងខៀវ លក់អាវុធតម្លៃ៩៥លានដុល្លារ បន្ថែមទៀត ឲ្យតៃវ៉ាន់

បរទេស៖ ក្រៅតែពីអាវុធ ជាប្រព័ន្ធការពារ ដែនអាកាស Patroit air defense ហើយនោះរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ក៏នឹងត្រូវគេរំពឹងទុកថា ផ្តល់ឲ្យតៃវ៉ាន់ នូវការហ្វឹកហាត់ ព្រមទាំងសំភារៈ គាំទ្រមួយចំនួនទៀត ផងដែរ។

ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានបើកភ្លើងខៀវ ក្នុងការអនុម័តកិច្ចព្រមព្រៀងលក់ អាវុធមួយកញ្ចប់ ទៅឲ្យកោះតៃវ៉ាន់ បន្ថែមទៀត ដែលមានតម្លៃស្មើនឹង ៩៥លានដុល្លារ។

យោងតាមការបញ្ជាក់ របស់មន្ទីរប៉ង់តាហ្គោន និងត្រូវបាន rt យកមកចេញផ្សាយ បានបញ្ជាក់ថា៖ សំណើរលក់អាវុធ របស់អាមេរិក ធ្វើឡើងដើម្បីជាប្រយោជន៍ សេដ្ឋកិច្ចនិងអត្ថប្រយោជន៍ សម្រាប់វិស័យសន្តិសុខជាតិ ដោយផ្តោតសំខាន់ ទៅលើកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើទំនើបកម្ម កងកម្លាំងយោធា និងសមត្ថភាពក្នុងវិស័យ ការពារទាំងមូល។

កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានអាមេរិកអះអាងដែរថា នឹងអាចជួយដល់កោះតៃវ៉ាន់ ក្នុងការធានាបាននូវស្ថេរភាព ដែនអាកាសនិង ភាពត្រៀមរួចរាល់ នៃប្រតិបត្តិការតាមអាកាសនានា និងក៏ដូចជាការរារាំង ចំពោះមុខការគម្រាមកំហែង ទាំងឡាយនៅក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top