ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុ សំខាន់ៗរបស់រុស្ស៉ី រួមទាំងកូនស្រីរបស់លោក ពូទីន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី សម្រាប់ប្រតិបត្តិការយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតលើស្ថាប័នហិរញ្ញវត្ថុ សំខាន់ៗរបស់ប្រទេស និងកូនស្រីទាំងពីរ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមរបាយការណ៍ពីសេតវិមាន ដែលរៀបរាប់លម្អិតអំពីវិធានការនេះ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម ទាំងស្រុងលើស្ថាប័នហិរញ្ញវត្ថុធំជាងគេរបស់រុស្ស៊ីគឺ Sberbank និងធនាគារឯកជនធំបំផុតរបស់ប្រទេសគឺ Alfa Bank ដោយបង្កកទ្រព្យសម្បត្តិរបស់ធនាគារទាំងពីរ នៅក្នុងសហរដ្ឋអាមេរិក ប្រព័ន្ធហិរញ្ញវត្ថុ និងហាមឃាត់ជនជាតិអាមេរិក ពីការរកស៊ីជាមួយពួកគេ។

លោកប្រធានាធិបតី ចូ បៃដិន នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលហាមប្រាមការវិនិយោគថ្មី នៅក្នុងប្រទេសរុស្ស៊ី ដោយជនជាតិអាមេរិកមិនថា ពួកគេរស់នៅទីណានោះទេ ដោយបន្ថែមបទបញ្ជា ប្រតិបត្តិមានគោលបំណង “ធានាឱ្យមានការចុះខ្សោយនៃការប្រកួត ប្រជែងជាសកលរបស់សហព័ន្ធរុស្ស៊ី” ។

លើសពីនេះ ជនជាតិអាមេរិក នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការអាជីវកម្មជាមួយ សហគ្រាសរដ្ឋធំៗរបស់រុស្ស៊ីទៀតនោះទេ ដែលទ្រព្យសម្បត្តិរបស់ពួកគេជាកម្មវត្ថុរបស់សហរដ្ឋអាមេរិក យុត្តាធិការនឹងត្រូវជាប់គាំង ហើយរតនាគារអាមេរិក នឹងប្រកាសឈ្មោះអង្គភាព ទាំងនេះនៅថ្ងៃព្រហស្បតិ៍នេះ។

ទណ្ឌកម្មទប់ស្កាត់ទាំងស្រុង នឹងត្រូវដាក់លើកូនស្រីពេញវ័យពីរនាក់របស់លោក ពូទីន ភរិយា និងកូនស្រីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin ក៏ដូចជាអតីតប្រធានាធិបតីរុស្ស៊ី និងនាយករដ្ឋមន្ត្រី Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top