ព័ត៌មានអន្តរជាតិ

Update: អឺរ៉ុប បន្តផ្តល់អាវុធឱ្យអ៊ុយក្រែន ដោយមិនចង់ឃើញ ទីក្រុងគៀវ ចាញ់សង្គ្រាម រុស្ស៊ី

បរទេស៖ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ប្លុកនេះកំពុងបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដើម្បីកុំឱ្យជម្លោះជាមួយរុស្ស៊ីបញ្ចប់ដោយការបរាជ័យរបស់រដ្ឋាភិបាលទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Borrell បានប្រាប់សភាអ៊ឺរ៉ុបកាលពីថ្ងៃពុធថា “យើងចង់ឱ្យវាបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិននៅក្នុងវិធីណាមួយឡើយ” ។

លោកបន្តថា “ពីព្រោះប្រសិនបើយើងនឹងមានប្រទេសដែលត្រូវបានបំផ្លាញ ដែលត្រូវបានរំលាយចេញទឹកដី និងអព្យាក្រឹត ដោយមានមនុស្សរាប់លាននាក់កំពុងនិរទេសខ្លួន និងមនុស្សរាប់លាននាក់បានស្លាប់ បន្ទាប់មកគឺទទេ ហើយ យើងមិនចង់ឱ្យសង្រ្គាមនេះបញ្ចប់ដោយបែបនេះទេ”។

លោក Borrell បាននិយាយថា “នោះហើយជាមូលហេតុដែលយើងត្រូវបន្តផ្តល់អាវុធដល់អ៊ុយក្រែន… អាវុធជាច្រើនទៀត នោះគឺជាអ្វីដែលអ៊ុយក្រែនរំពឹងពីយើង ហើយនោះជាអ្វីដែលយើងកំពុងធ្វើ” ។

សូមជម្រាបថា លោក Borrell និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះ, នេះបើយោងតាមទីក្រុងព្រុចសែល។ សហភាពអឺរ៉ុបបានប្រកាសកាលពីខែមុនថា ខ្លួនកំពុងបង្កើនជំនួយយោធារបស់ប្លុកនេះទ្វេដងដល់អ៊ុយក្រែនដល់ ១ ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ)៕ប្រែសម្រួលៈ ណៃ តុលា

To Top