បរទេស ៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការប្រកាសថាជំហមិនថ្កោលទោស ទៅលើប្រទេសរុស្សី ដោយរដ្ឋាភិបាល ក្រុងប៉េកាំងនោះ បានក្លាយជាឧបសគ្គរារាំង ដល់ដំណើរការ ដោះស្រាយបញ្ហា រវាងអ៊ុយក្រែន និង រុស្សី ។

មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែមិនទាន់មានទំនោរ ទៅខាងណាឡើយ នៅក្នុងជម្លោះដោយយោធា នៅអ៊ុយក្រែន ប៉ុន្តែបានចោទប្រកាន់ អង្គការណាតូវិញថា គឺជាអ្នកបង្កើតវិបត្តិ ដោយខ្លួនឯងហើយកំពុង បន្តរីករាលដាលនៅទូទាំង
អ៊ឺរ៉ុបខាងកើតទៀតផង ។
លោក Jens Stoltenbergនៅក្រោយកិច្ចប្រជុំជាមួយនឹងក្រុមរដ្ឋមន្ត្រីការបរទេស របស់ណាតូព្រមជាមួយ នឹងរដ្ឋមន្ត្រីក្រសួងការបរទេស អ៊ុយក្រែនលោក Dmitry Kuleba ផងនិងមន្ត្រីជាន់ខ្ពស់មកពី អូស្ត្រាលីជប៉ុនញូវស៊ីឡេន និងកូរ៉េខាងត្បូង បានបញ្ជាក់ថា ៖ ពួកយើងគ្រប់គ្នាបានឃើញហើយថា ចិនមិនមានបំណងក្នុង ការដាក់ទណ្ឌកម្មទៅ លើប្រទេសរុស្សីឡើយ ។ នេះគឺជាឧបសគ្គដ៏ធំមួយ របស់យើងទាំងអស់គ្នា ពីព្រោះថា ភាពចាំបាច់នៅពេលនេះ គឺទាមទារឲ្យយើងឈរ នៅក្នុងជំហមួយរួមគ្នាជាមុនសិន៕
គួរឲ្យដឹងដែរថា ចិនតែងតែបាន ចេញសេចក្តីអំពាវនាវ សុំឲ្យមានការបញ្ចប់ទៅ នៃសង្គ្រាមនៅអ៊ុយក្រែន តាមរយៈការទូត ប៉ុន្តែមិនដែលបានចូលរួមជាមួយនឹង លោកខាងលិច ដើម្បីដាក់ទណ្ឌកម្មរុស្សីឡើយ ហើយថែមទាំងនៅតែបន្តធ្វើការពាណិជ្ជកម្ម ជាធម្មតាជាមួយនឹង
ប្រទេសរុស្សីទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី
