ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន ចង់បានមួយចំណែក នៃមូលនិធិពីការរឹបអូស ទ្រព្យសម្បត្តិរុស្ស៊ី

គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា អ៊ុយក្រែន ចង់ទទួលបានផ្នែកមួយ នៃមូលនិធិពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូស នៅលោកខាងលិច ក្នុងរយៈពេល ៦ខែខាងមុខ ។

លោក Shmyhal ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Interfax-Ukraine ថា “ក្រុមការងារមួយត្រូវបានបង្កើតឡើង ខ្លួនកំពុងធ្វើការយ៉ាងសកម្ម ក្នុងវិស័យជាច្រើន។ ទីមួយ គឺការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីនៅលោកខាងលិច និងការផ្ទេរមូលនិធិទាំងនេះ ទៅទីភ្នាក់ងារអ៊ុយក្រែន” ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា លោក Shmyhal បានលើកឡើងថា អ៊ុយក្រែន កំពុងធ្វើការដាច់ដោយឡែក ជាមួយប្រទេសមួយចំនួនលើបញ្ហានេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top