បរទេស៖ ការវាយប្រហារតាមអាកាស ដែលគេសន្មត់ថា បានវាយប្រហារស្ថានីយ៍ រថភ្លើងមួយក្នុងទីក្រុង Kramatorsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ គឺបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែនបានចោទរុស្ស៊ីថា បានផ្តល់ការវាយប្រហារនេះ ខណៈកងកម្លាំងមូលដ្ឋាន ដែលមានសម្ព័ន្ធមិត្តជាមួយរុស្ស៊ី បានស្តីបន្ទោសទាហានអ៊ុយក្រែនវិញ ចំពោះការស្លាប់នេះ។
រូបភាពពីកន្លែងកើតហេតុបង្ហាញពីសេវាសង្គ្រោះបន្ទាន់ ដែលកំពុងនាំគ្នាពន្លត់ភ្លើងនៅជិតស្ថានីយ៍កណ្តាលទីក្រុង ជាមួយនឹងអ្វីដែលគេមើលឃើញថា ហាក់ដូចជាសាកសពមនុស្សនៅរាយប៉ាយ៕ប្រែសម្រួលៈ ណៃ តុលា