បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ប្រទេសរុស្សីបានចេញបញ្ជា ក្នុងការបិទតំណាងអង្គការមិនស្វែងរកប្រាក់ចំណូល របស់អន្តរជាតិជាច្រើនដែលមាន មូលដ្ឋាននៅក្នុងបណ្តាប្រទេស លោកខាងលិចហើយ ដោយចោទប្រកាន់ថាពួកគេបានប្រព្រឹត្តខុសទៅនឹង ច្បាប់របស់ប្រទេសរុស្សី។
ក្នុងចំណោមអង្គការអន្តរជាតិធំៗ ទាំងនោះមានដូចជាAmnesty International, Human Rights Watch, The Carnegie Foundation for International Peaceនិងអង្គការមួយចំនួនទៀត របស់ប្រទេសអាល្លឺម៉ង់និងប្រទេសប៉ូឡូញ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងយុត្តិធម៍ នៃប្រទេសរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ និងបញ្ជាក់ថាសរុបអង្គការអន្តរជាតិចំនួន១៥ ដែលជាអង្គការតំណាងឲ្យអង្គការមានមូលដ្ឋានធំ នៅក្នុងប្រទេសអាមេរិកអង់គ្លេសអាល្លឺម៉ង់និងប៉ូឡូញផងដោយកំណត់ថា ពួកគេគឺជាក្រុមអង្គការដែលប្រព្រឹត្តខុសទៅនឹង គោលការណ៍ច្បាប់របស់ប្រទេសរុស្សី៕
ប្រែសម្រួល៖ស៊ុនលី