ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ តួកគីអ៊ីតាលី និងអង់គ្លេសជួបគ្នា នៅទីក្រុងអ៊ីស្តង់ប៊ូល ពិភាក្សាគ្នាបញ្ហាអ៊ុយក្រែន

បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួកគីផងប្រទេសអ៊ីតាលីផង ព្រមទាំងចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ ត្រូវបានគេដឹងថាបានជួបពិភាក្សាគ្នា ដោយផ្ទាល់ជុំវិញបញ្ហានៅអ៊ុយក្រែន នារដ្ឋធានីទីក្រុងអ៊ីស្តង់ប៊ូល។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថារដ្ឋមន្ត្រីទាំងនោះ បានធ្វើការផ្លាស់ប្តូរទស្សនគ្នាចំពោះទំនាក់ទំនងរវាងប្រទេសពួកគេ នៅក្នុងវិស័យ ជាច្រើនបួករួមទាំងវិស័យការពារជាតិ និងសន្តិសុខព្រមទាំងបញ្ហាក្នុងតំបន់ជាពិសេសបញ្ហា នៅអ៊ុយក្រែន។

នៅមុនជំនួបគ្នានេះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី Hulusi Akar ក៏បានបើកជំនួបពិភាក្សាទ្វេភាគីផងដែរ ជាមួយនឹងលោករដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីតាលី Lorenzo Gueriniនិងម្តងទៀតជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Ben Wallace ផងដែរ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងអង់ការ៉ា បានកំពុងខិតខំកិច្ចប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំង ក្នុងនាមជាអ្នកសម្របសម្រួលបញ្ហាការទូតនៅក្នុងវិបត្តិនៅអ៊ុយក្រែនដោយ មានទាំងការជម្រុញឲ្យមានការជំនួប រវាងប្រធានាធិបតីនៃប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសរបស់ខ្លួនផងដែរ ហើយកិច្ចប្រជុំចុងក្រោយ រវាងភាគីតំណាងរុស្សីនិងអ៊ុយក្រែនក៏បានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ូលផងដែរ កាលពីចុងខែមិនាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top