ព័ត៌មានអន្តរជាតិ

អង់គ្លេស ដាក់ទណ្ឌកម្មលើកូនស្រីទាំងពីរ របស់លោក ពូទីន ចំពោះការឈ្លានពានអ៊ុយក្រែន

ឡុងដ៌៖ កូនស្រី របស់ ប្រធានាធិបតី រុស្ស៊ី ត្រូវ បាន រដ្ឋាភិបាល អង់គ្លេស ដាក់ ទណ្ឌកម្ម ជា ផ្នែក មួយ នៃ ការ ឆ្លើយតប ចំពោះ ការ ឈ្លានពាន របស់ រុស្ស៊ី មក លើ អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC។

ក្រសួងការបរទេសបានអនុវត្តទណ្ឌកម្មទៅលើកូនស្រីរបស់ វ្ល៉ាឌីមៀ ពូទីន គឺ Katerina Vladimirovna Tikhonova អាយុ ៣៥ ឆ្នាំ និង Maria Vladimirovna Vorontsova អាយុ ៣៦ ឆ្នាំ។

រដ្ឋាភិបាលបានឲ្យដឹងថា ពួកគេនឹងត្រូវហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Liz Truss បានលើកឡើងថា វិធានការនេះធានាថា អ្នកដែលទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងរបស់លោក ពូទីន នឹង “មានអារម្មណ៍ថាមានផលវិបាក”។

គួរបញ្ជាក់ថា កូនស្រីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឈ្មោះ Yekaterina Sergeyevna Vinokurova អាយុ ៣៩ឆ្នាំ ក៏ត្រូវបានទទួលទណ្ឌកម្មផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា

To Top