ទាក់ទិន នឹងករណី ដែលមហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការព្យួរសមាជិកភាព របស់រុស្ស៊ី ពីក្រុមប្រឹក្សា សិទ្ធិមនុស្ស លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញ នូវគោលជំហរ របស់ប្រទេសចិន ក្នុងសន្និសីទ កាសែតជា ប្រចាំកាលពីថ្ងៃទី ៨ ខែមេសា ដោយបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការចាត់ទុកបញ្ហា សិទ្ធិមនុស្សជារឿង នយោបាយនិងជាឧបករណ៍ ប្រឆាំងនឹងការបង្កើតជម្រើស អនុវត្តស្តង់ដារពីរ និងសកម្មភាព ប្រឈមមុខដាក់គ្នា លើបញ្ហាសិទ្ធិមនុស្ស និងប្រឆាំងនឹងការដាក់សម្ពាធ ទៅលើប្រទេសដទៃ ដោយយកបញ្ហាសិទ្ធិមនុស្សជាលេស ។
នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន លោក Zhao Lijian បានថ្លែងថា ទាក់ទិននឹងបញ្ហាធំសំខាន់ អំពីការដកហូតសមាជិកភាព ផ្លូវច្បាប់របស់ប្រទេស ណាមួយពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំង ដោយផ្អែកលើការពិត និងត្រូវដោះស្រាយ ដោយសត្យានុម័ត និងសមហេតុផល ៕