ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាផ្តល់អាវុធបន្ថែមទៀត អំឡុងពេលទស្សនកិច្ច ដ៏គួរភ្ញាក់ផ្អើលក្នុងទីក្រុងគៀវ

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបំពេញទស្សនកិច្ចដោយមិនមានការប្រកាស ទុកជាមុនមួយទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបើយោងតាមការចេញផ្សាយដោយ rt.com។

នៅក្នុងពេលនៃការបំពេញ ទស្សនកិច្ចនេះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានសន្យា ក្នុងការផ្តល់នូវរថពាសដែកថ្មី ចំនួន១២០ គ្រឿងទៀតផងព្រមទាំងប្រព័ន្ធមីស៊ីល កាលពីនាវាផងទៅឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។

គួរឲ្យដឹងនៅមុននេះបន្តិ ចលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាកញ្ចប់ យោធាមួយផ្សេងទៀតព្រមទាំងកំចីពីធនាគារចំនួន ៥០០លានដុល្លារបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top