ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់ថា គ្មានសព្វាវុធ សម្រាប់ផ្តល់ឱ្យអ៊ុយក្រែន ទៀតនោះទេ ប៉ុន្តែអ៊ុយក្រែន អាចទិញពី អាល្លឺម៉ង់វិញម្តង

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយថា យោធាអាល្លឺម៉ង់ មិនអាចផ្គត់ផ្គង់ សព្វាវុធពីឃ្លាំងស្តុក របស់ខ្លួនដល់អ៊ុយក្រែន បានទៀតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Die Augsburger Allgemeine Zeitung ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ លោសក្រី Lambrecht បាននិយាយថា ខណៈដែល “យើងទាំងអស់គ្នា មានកាតព្វកិច្ច ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធ ដ៏ក្លាហានរបស់ខ្លួន” នៅក្នុងលក្ខខណ្ឌនៃ “ការផ្គត់ផ្គង់ពីឃ្លាំងស្តុក Bundeswehr” ប្រទេសអាល្លឺម៉ង់ ដែលក្នុងពេលបច្ចុប្បន្ននេះ គឺបាន ” ឈានដល់ដែន កំណត់ហើយ។ លោកស្រីបានពន្យល់ថា យោធាអាល្លឺម៉ង់ត្រូវតែ “អាចធានា” ការការពារ របស់ប្រទេសរបស់ខ្លួនឯង ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រី Lambrecht បានសង្កត់ធ្ងន់ថា “ប៉ុន្តែនោះមិនមានន័យថាយើងមិនអាចធ្វើបន្ថែមទៀតសម្រាប់អ៊ុយក្រែននោះទេ” ដោយស្នើថា រដ្ឋាភិបាលទីក្រុងគៀវ អាចទិញឧបករណ៍ ដែលវាត្រូវការពីក្រុមហ៊ុនផលិតអាល្លឺម៉ង់ដោយផ្ទាល់។ លោកស្រីរដ្ឋមន្ត្រី បានចង្អុលបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់ “កំពុងសម្របសម្រួលជានិច្ច” ជាមួយអាជ្ញាធរនៅទីក្រុងគៀវ ដើម្បីសម្រួលដល់ ការទិញបែបនេះ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top