បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាជាមួយ អធិការបតីអូទ្រីស លោក Karl Nehammer ក្នុងទីក្រុងគៀវថា អ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដ៏ធំមួយ ប្រឆាំងនឹងរុស្ស៊ីនៅភាគអាគ្នេយ៍ប្រទេស។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ អ៊ុយក្រែនកំពុងស្វែងរក “មធ្យោបាយការទូតជាក់លាក់” ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនេះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Volodymyr Zelensky បានអះអាងថា «យើងមើលឃើញការរៀបចំ សម្រាប់ការសំខាន់មួយ ហើយអ្នកខ្លះនិយាយថា ជាការសម្រេចចិត្តក្នុងការប្រយុទ្ធ»។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បន្ថែមថា «នៅភាគខាងកើត និងមិនត្រឹមតែភាគខាងកើតប៉ុណ្ណោះទេ ប៉ុន្តែក៏នៅភាគខាងត្បូងផងដែរ មានកងទ័ពច្រើនកុះករ។ មាន ទាហាន បរិក្ខារ ប្រដាប់អាវុធ ជាច្រើន រួមទាំងប្រជាជនដែលមានអាវុធផងដែរ ដែលនឹងចូលកាន់កាប់ផ្នែកមួយទៀត នៃទឹកដីរបស់យើង។ វានឹងក្លាយជាសមរភូមិដ៏លំបាកមួយ។ យើងជឿជាក់លើការតស៊ូរបស់យើង យើងជឿជាក់លើជ័យជំនះរបស់យើង” ។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនបានរំលឹកឡើងវិញថា ប្រទេសនេះតែងតែ “ត្រៀមខ្លួនសម្រាប់ការចរចា” ជាមួយទីក្រុងម៉ូស្គូ។ លោកបានបន្ថែមថា ខណៈកំពុងត្រៀមខ្លួនសម្រាប់ សមរភូមិខាងកើតនៅភាគអាគ្នេយ៍ ក្រុងគៀវ ក៏នៅតែ «ស្វែងរកមធ្យោបាយការទូត ជាក់លាក់ដែលអាចបញ្ឈប់សង្គ្រាមនេះ» ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
