ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ព្យាករណ៍សេដ្ឋកិច្ចអ៊ុយក្រែន នឹងមានការធ្លាក់ចុះខ្លាំងជាង ៤០ភាគរយ

បរទេស៖ ធនាគារពិភពលោក បានធ្វើកិច្ចការងារវាស់វែងសាជាថ្មី ចំពោះបញ្ហាផលប៉ះពាល់ ដល់វិបត្តិសេដ្ឋកិច្ច
ដែលបានបណ្តាលមកពី ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា ធនាគារពិភពលោក World
Bank បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក្នុងជម្លោះដោយផ្ទាល់ គឺរុស្សីនិងអ៊ុយក្រែន នឹងដាំក្បាលចុះ
ដល់ទៅ២ខ្ទង់ដូចគ្នា ខណៈដែលនៅបេឡារូស និងម៉ូដុលវ៉ាវិញនឹងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ក្នុងនោះសេដ្ឋកិច្ចអ៊ុយក្រែន ជាអ្នកទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ពោលគឺធ្លាក់ចុះដល់ទៅ ៤៥,១ភាគរយ គិតនៅក្នុងឆ្នាំ២០២២នេះ ខណៈដែលរុស្សីដែលទទួលរង ទណ្ឌកម្មសេដ្ឋកិច្ចដោយបណ្តាប្រទេស លោកខាងលិចនោះ នឹងដាំក្បាលចុះ ១១,២ភាគរយ។

ក្រៅពីនោះតំបន់ជាច្រើន លើលោកក៏នឹងត្រូវប៉ះពាល់ មិនតិចនោះដែរនេះបើយោង តាមការព្យាករណ៍ដដែល ជាពិសេសទីផ្សារអឺរ៉ុប និងអាស៊ីកណ្តាល ដែលនឹងអាចមើលឃើញ ការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រមាណជា ៤,១ភាគរយ ទោះបីជាមុនជម្លោះការព្យាករណ៍ ធ្លាប់បានរកឃើញថា តំបន់ទាំងនេះនឹងអាចមានកំណើន ប្រមាណជា ៣ភាគរយក្តី៕

ប្រែសម្រួល៖ ស៊ុន លី

To Top