បទពិសោធន៍ ធ្លាប់ធ្វើជាកសិករ នៅជនបទបានធ្វើឱ្យ លោក Xi Jinping ប្រធានរដ្ឋចិន មានមនោសញ្ចេតនា ដ៏ពិសេស ចំពោះជនបទ កសិករនិងកសិកម្ម ។ លោកXi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា ខ្ញុំតែងតែ ទៅដល់តំបន់ក្រីក្រ និង ទីជនបទមួយចំនួន ខ្ញុំតែងតែសួរថា អ្នកទាំងអស់គ្នា នៅត្រូវការអ្វីទៀតទេ? តែចម្លើយដែលខ្ញុំទទួល បានភាគច្រើននោះគឺ «អ្វីដែលយើងចង់បាន បក្សនិងរដ្ឋាភិបាល បានជួយដោះស្រាយរួចហើយ យើងមិនចង់ បានអ្វីទៀតទេ »។
ដើម្បីអាចទទួលនូវគំនិត ពិតរបស់ប្រជាជន លោកលោកXi Jinping ប្រធានរដ្ឋចិនតែង តែចុះទៅសំណេះសំណាល ជាមួយតំណាងប្រជាជន ក្នុងកំឡុងពេលបើកសភាទាំងពីរ ។ តំណាងនិងទីប្រឹក្សាបានជម្រាបលោកប្រធានរដ្ឋចិនថា ប្រជាជនចង់ចាកផុតពីភាពក្រីក្រ និងរស់នៅដោយធូរធារ ចង់ឱ្យស្រុកភូមិ របស់ពួកគាត់ធ្វើ នគររូបនីយកម្ម ចង់រកសាលាល្អមួយ ឱ្យកូនទៅរៀន និងចង់ឱ្យភូមិមានកន្លែង វប្បធម៌ដ៏ល្អមួយ ។ល។
លោកXi Jinping បន្ដទៀតថា នេះគឺជាអ្វី ដែលខ្ញុំចង់ដឹងចង់ឮ ។ គំនិតទាំងអស់នេះ គឺសុទ្ធតែជាសេចក្តីត្រូវការ របស់ប្រជាកសិករ ចំពោះការស្វែង រកជីវភាព ប្រកបដោយសុភមង្គល ។ ក្នុងនោះ មានមួយចំនួនយើង បានធ្វើរួចស្រេចជូនពួកគាត់ហើយ មានមួយចំនួនទៀត កំពុងសិ្ថតក្នុងដំណើរការ និងមួយចំនួនទៀត ជាអ្វីដែលយើងនឹងត្រៀមធ្វើ ។
ឮតើយើងធ្វើយ៉ាងមេច ទើបអាចធ្វើឱ្យគំនិតទាំងអស់នេះ ក្លាយទៅជាការពិត?លោកXi Jinping ប្រធានរដ្ឋចិនបាន ផ្ដល់ចម្លើយថា៖ គោលការណ៍ របស់យើង គឺបំរើប្រជាជន ! យើងបំពេញតាមសេចក្តីត្រូវការ របស់ប្រជាជន ចំពោះការស្វែងរកជីវភាព ប្រកបដោយសុភមង្គល ។ ដំណើរការ អនុវត្តរបស់យើង គឺដើរម្ដងមួយជំហាន និងបន្ដឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ។
ការដែល ធ្វើឱ្យប្រជាជនរស់នៅ ដោយសុភមង្គលគឺ ជាភារកិច្ចអាទិភាពបំផុត សម្រាប់ប្រទេសយើង ។ ផលិតកម្មរបស់ជនបទនិងជីវភាព រស់នៅរបស់បងប្អូន ប្រជាកសិករ គឺជាបញ្ហាដែលលោកXi Jinping តែងតែយកចិត្តទុកដាក់ ។លោកXi Jinping ចេះតែសួរតំណាង ប្រជាជនថា ៖ រមណីយដ្ឋានកម្សាន្ត ក្នុងភូមិបានសាងសង់រួចនៅ? ផ្លូវល្បឿនលឿនបានទៅដល់ភូមិអ្នកឬ នៅ?កម្លោះចាស់ក្នុងភូមិរៀបការឬនៅ? យើងដាំដំណាំអីក្នុងភូមិយើង? ធ្វើយ៉ាងម៉េចឱ្យគោនិងពពែឡើងសាច់? ការចិញ្ចើមត្រីយ៉ាងម៉េចហើយ? រហូតដល់ផលិតកម្ម របស់រោងចក្រឥដ្ឋ និងក្បឿងជាដើម ។
មិនថាការងារ តូចតាចដល់កម្រិតណា សុទ្ធតែជារឿងដែលលោកXi Jinping យកចិត្តទុកដាក់ ។
ពេលនឹករលឹកឡើងវិញ នូវអតីតកាល លោកXi Jinping បានមានប្រសាសន៍ថា ខ្ញុំធ្លាប់ធ្វើជាកសិករអស់រយៈពេល៦-៧ឆ្នាំ។កាលនោះ ខ្ញុំគ្មានអ្វីហូបទេ ខ្ញុំសួរប្រជាជននៅជុំវិញខ្ញុំថា បងប្អូនយល់ឃើញថា ការរស់នៅយ៉ាងមេច គឺជាជីវភាពល្អបំផុត? គោលដៅជាក់ស្តែងគឺជាអ្វី?
ប្រជាជនបានឆ្លើយតបថា សង្ឃឹមថាមិនបាច់ចេញទៅសុំទាន អាចហូបបានឆ្អែត ហើយបន្ទាប់ មកអាច ហូបបាយសុទ្ធ រហូតដល់ប្រាថ្នាថា ជាតិក្រោយគឺចង់ហូបអីបានហ្នឹង ហើយតែងតែមានសាច់ហូបជានិច្ច ។ ក្តីប្រាថ្នាទាំងអស់នេះសុទ្ធ តែបានដិតជាប់ក្នុងចិត្តរបស់លោក ។
រដូវស្លឹកឈើជ្រុះ ឆ្នាំ២០២១ លោកXi Jinping បានត្រឡប់ទៅខ្ពង់រាប ដែលលោកធ្លាប់ធ្វើជាកសិករនៅទីនេះ ។ ពេលធ្វើដំណើរ ទៅកាន់កន្លែង ចាស់របស់លោក លោកបានសុំឈប់តាមផ្លូវ ចុះពីឡានដើរទៅដល់ដីស្រែ ដែលប្រជាកសិករកំពុងធ្វើស្រែ ។ ពេលស្ដាប់ឮ ប្រជាកសិករប្រាប់លោកថា ឥឡូវជីវភាពល្អប្រសើរហើយ មី បាយនិងសាច់មានទាំងអស់ ចង់ហូបអីហូបហ្នឹង លោកXi Jinping សប្បាយរីករាយណាស់ ៕