ព័ត៌មានអន្តរជាតិ

Update:  រុស្ស៊ី កំពុងបង្កើនមូលនិធិបំរុងរបស់ខ្លួន ដើម្បីធានាស្ថេរភាពសេដ្ឋកិច្ច នៅពេលប្រឈមនឹងទណ្ឌកម្ម

ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានបង្កើនមូលនិធិបំរុងរបស់ខ្លួន ចំនួន ២៧៣,៤ ពាន់លានរូបល (៣,៤ពាន់លានដុល្លារអាមេរិក) ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច នៅពេលប្រឈមមុខ នឹងការដាក់ទណ្ឌកម្មពីខាងក្រៅ។

 រដ្ឋាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពដ៏ធំបំផុតនៃការកើនឡើង ឬ ២៧១,៦ ពាន់លានរូបល គឺជាចំណូលបន្ថែមពីប្រេង និងឧស្ម័ន ដែលបានទទួលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។

គួរបញ្ជាក់ថា មូលនិធិបម្រុងរបស់រុស្ស៊ី ត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយ ដែលមិនបានមើលឃើញទុកជាមុន និងវិធានការសំខាន់ៗ ដែលមិនត្រូវបានគ្របដណ្តប់ដោយថវិកាសហព័ន្ធ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top