ព្រុចសែល ៖ គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានបន្តការងារ របស់ខ្លួនឡើងវិញនៅទីក្រុងគៀវ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
បេសកកម្ម ការទូត អឺរ៉ុបបាន សរសេរ លើបណ្ដាញសង្គម Twitter ឲ្យដឹងថា “សហភាព អឺរ៉ុប បាន ត្រលប់ មក ទីក្រុង វិញ ហើយ “។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានជម្លៀសគណៈប្រតិភូរបស់ខ្លួនពីទីក្រុងគៀវ ទៅកាន់ទីក្រុង Rzeszow របស់ប្រទេសប៉ូឡូញភ្លាមៗ បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានគោលនយោបាយ ការបរទេសរបស់អឺរ៉ុប លោក Josep Borrell បានទៅបំពេញទស្សនកិច្ច នៅអ៊ុយក្រែន កាលពីសប្តាហ៍មុន ដោយសន្យាថា នឹងមានដំណើរ ការលឿនជាងមុន សម្រាប់ប្រទេសនេះ ក្នុងការចូលរួមជាមួយ សហភាពអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា