ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស លោកXi Jinping បានតម្កល់ទុកប្រទេសជាតិនិងប្រជាជនក្នុងចិត្តជាប់ជានិច្ច។ ពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មានXINHUA ចិនបានផ្សព្វផ្សាយអត្ថបទវែងក្រោមចំណងជើងថា «មនោសញ្ចេតនាចំពោះប្រជាជនរបស់លោកXi Jinping » ដែលបានរៀបរាប់នូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន២០ រវាងលោកXi Jinping និងប្រជាជនចិន។ វិទ្យុមិត្តភាពកម្ពុជាចិនសូមដកស្រង់និងប្រែសម្រួលរឿងរ៉ាវតូចតាច ចំនួន២ដូចខាងក្រោមនេះ៖
【នេះជាកាយវិការបស់កសិករជើងចាស់】
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុង Dongying ខេត្ត Shandong ច្រកហូរចូលសមុទ្រនៃទន្លេលឿង។
លោកXi Jinping ដែលកំពុងត្រួតពិនិត្យនៅនេះបានដើរក្នុងដីស្រែគំរូមួយ ឱនខ្លួនបេះសំបកសណ្តែកមួយ ចិបហើយមួលវា ពិនិត្យមើលគុណភាពយ៉ាងម៉ត់ចត់ ដាក់សណ្តែក មួយគ្រាប់ក្នុងមាត់ ទំពារហើយមានប្រសាសន៍ថា ៖ “សណ្តែកលូតលាស់ល្អ។”
នេះបានធ្វើឱ្យអ្នកបច្ចេកវិទ្យាកសិកម្មឈរនៅក្បែរភ្ញាក់ផ្អើល ហើយមានអារម្មណ៍ថាគួរឱ្យជិតស្និត៖ “នេះជាកាយវិការបស់កសិករជើងចាស់។”
ខ្លឹមសារនៃពលកម្ម បានក្លាយជាជំនាញសម្រាប់ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន៖ កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិនលោកបានទៅដល់ផ្ទះអ្នកភូមិFupingអង្គុយពែនភ្នែងជាមួយអ្នកភូមិ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ, កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យការងារនៅស្រុក Wenchuan ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំង លោកកិនសណ្តែកធ្វើតៅហ៊ូជាមួយអ្នកភូមិ, និទាឃរដូវឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង លោកបានលើកប៉ែលជីកដីដាំដើមឈើដូចឆ្នាំមុនៗ …
ទម្លាប់កាយវិកាបានបង្ហាញពីមនោសញ្ចេតនាដែលឈរនៅជាមួយប្រជាជនរបស់លោក ទោះរយៈពេលបានកន្លងផុតទៅយូរប៉ុណ្ណាក្តីក៏មិនដែលប្រែប្រួលនោះទេ។
【លោកបាននាំអ្នកភូមិដើរផ្សារណាត់ធ្វើការស្ទង់មតិ】
កាលពីទសវត្ស៨០សតវត្សរ៍មុន០លោកXi Jinping បំពេញមុខងារជាលេខាគណកម្មាការបក្សកុម្មុយនិស្តចិនប្រចាំស្រុក Zhengding ខេត្ត Hebei។ ឥរិយាបថធ្វើការរបស់កម្មាភិបាលវ័យក្មេងរូបនេះត្រូវបានសម្គាល់ថាមានលក្ខណៈថ្មីប្លែក។
“លោកមិនដែលអង្គុយទំនេរនៅការិយាល័យទេ។”
កម្មាភិបាលស្រុកនាឆ្នាំនោះបាននឹករំលឹកថាលោកXi Jinping តែងនាំបុគ្គលិកការងារទៅធ្វើការអង្កេតនិងស្ទង់មតិ “ជាពិសេសថ្ងៃបើកផ្សារណាត់ក្នុងស្រុក លោកបានរៀបតុតាមផ្លូវធំ ទាញដៃអ្នកភូមិដើរលេងផ្សារមកអង្គុយលេងសំណេះសំណាល ដើម្បីស្វែងយល់ប្រជាមតិ។ ” ទ្វារទីស្នាក់ការគណៈកម្មធិការបក្សស្រុកក៏បើកទូលាយជាប់រហូត កសិកវ័យចាស់ដែលស្ពាយកន្ត្រកដឹកជីលាមកដើរចូលមកនិយាយជាមួយលោកXi Jinping ៕
កាលពីឆ្នាំ២០១៩ លោកXi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅរដ្ឋធានីប៉េកាំង។កាលពីឆ្នាំ១៩៨៩ លោកXi Jinping ដែលកាលនោះជាលេខាធិការគណៈកម្មការបក្សតំបន់Ningdeបានដឹកនាំមន្ត្រីកម្មាភិបាលចូលរួមធ្វើពលកម្មដោយស្ម័គ្រចិត្ត។
កាលពីឆ្នាំ១៩៨៣ លោកXi Jinping ដែលកាលនោះជាលេខាគណកម្មាការបក្សកុម្មុយនិស្តចិនប្រចាំស្រុក Zhengding ខេត្ត Hebei (កណ្តាលជួរខាងមុខ) បានរៀបតុមួយតាមផ្លូវជាបណ្តោះអាសន្ន ដើម្បីទទួលប្រជាមតិ។
អ្នកភូមិDawan ស្រុកJinzhai ខេត្តAnhui ប្រទេសចិនកំពុងហាលសណ្តែកដីនៅមុខទ្វារផ្ទះថ្មី(ថតនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩)
អ្នកភូមិ Yuangudui ស្រុកWeiyuan ក្រុងDingxi ខេត្ត Gansuប្រទេសចិនកំពុងត្រងទឹកមាស៊ីន អក្សរចារនៅក្បែរក្បាលរ៉ូប៊ីណេមានន័យថា “ហូបទឹកស្អាត បម្រើប្រជាជន” (ថតនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩)