ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ព្រមាន​ប្រឆាំង​នឹង​ការ​ឃុបឃិត​ បង្កើត​ទំនាក់ទំនង​ជូរចត់​ ជាមួយ​អាហ្វហ្គានីស្ថាន

" "

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការឃុបឃិតគ្នាក្នុងទំនាក់ទំនងដ៏ជូរចត់ រវាងប្រទេសទាំងពីរ ដោយលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនង ប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ និងពហុស្រទាប់ជាមួយគ្នា។

លោក Saeed Khatibzadeh បានផ្តល់ការព្រមានជាប្រតិកម្ម ចំពោះការប្រមូលផ្តុំ នៅមុខស្ថានទូតអ៊ីរ៉ង់នៅទីក្រុងកាប៊ុល និងស្ថានអគ្គកុងស៊ុលនៅទីក្រុង Herat ក្នុងអំឡុងពេលនោះដុំថ្មត្រូវបានគប់លើ អគារការទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។

" "

លោកបានអំពាវនាវឱ្យ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសអាហ្វហ្គានីស្ថាន បំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងការធានាសន្តិសុខពេញលេញ សម្រាប់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងកាប៊ុល និងបេសកកម្មការទូត និងទីកន្លែងរបស់ខ្លួន នៅក្នុងទីក្រុងផ្សេងទៀតរបស់អាហ្វហ្គានីស្ថាន។

" "

 វីដេអូមួយចំនួនដែលផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបញ្ចេញមតិមួយចំនួន មានគោលបំណងផ្សព្វផ្សាយអំពីភាពភ័យខ្លាច ចំពោះប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការបង្ខូចទ្រង់ទ្រាយរូបភាពជនជាតិអាហ្វហ្គានីស្ថាន នៅក្នុងប្រទេសអ៊ីរ៉ង់ លោក Khatibzadeh បានសម្ដែងការសោកស្តាយ ដោយអំពាវនាវឱ្យមានការស្វែងយល់ កាន់តែច្រើនពីភាគីទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top