ទិន្នន័យដែលក្រសួងការងារអាមេរិក ចេញផ្សាយនៅថ្ងៃទី ១២ ខែមេសា បានបង្ហាញថា នៅខែ មីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិក បានកើនឡើង ១.២ភាគរយ បើប្រៀបធៀប នឹងខែកុម្ភៈនិងបានកើនឡើង ៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ កម្រិត កំណើនប្រៀបធៀប នឹងរយៈពេលដូចគ្នា បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់ពីខែធ្នូឆ្នាំ១៩៨១មក ។
ទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ នៅខែមីនា កម្រិតកំណើនប្រៀបធៀប នឹងខែមុន និងរយៈពេល ដូចគ្នានៃឆ្នាំមុន សុទ្ធតែបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្ហាញថា អតិផរណារបស់អាមេរិក មានភាពតឹងរ៉ឹង ពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅខែមីនាដោយរងឥទ្ធិពល ពីកត្តារដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម បានជាថាមពលការស្នាក់នៅ និងស្បៀងអាហារសុទ្ធតែបានឡើងថ្លៃយ៉ាងច្បាស់លាស់ ។
អ្នកវិភាគបាន សម្គាល់ឃើញថា ដោយគិតពិចារណា ពីការ ប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ ជាបន្តបន្ទាប់ការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារ ជំងឺកូវីដ១៩ មិនបានកែលម្អ ព្រមនិងតម្រូវការរបស់អ្នកប្រើប្រាស់អាមេរិក ខាងសេវាកម្មលើវិស័យទេសចរណ៍ជាដើម បានកើនឡើង ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្រិតអតិផរណា របស់ អាមេរិក ប្រហែលគ្មានលទ្ធផល ធ្លាក់ដល់២ភាគរយ ដែល ជាគោលដៅអតិផរណា របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ៕