ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា មនុស្សយ៉ាងតិច១៨នាក់ ត្រូវបានបាញ់សម្លាប់ ដោយក្នុងនោះយ៉ាងតិច៥នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុង New Orleans ដែលជាទីក្រុងធំជាងគេ នៅភាគខាងត្បូង រដ្ឋ Louisiana របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៧២ម៉ោង ដោយបានបំបែកឯតទគ្គកម្ម រយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក Nola បានឲ្យដឹងថា ការបាញ់ប្រហារ ត្រូវបានរាយការណ៍ដោយប៉ូលិសក្នុងរយៈពេល៧២ម៉ោង ចាប់ពីម៉ោង៧ព្រឹក ត្រូវនឹងម៉ោង១២និង០០នាទីម៉ោងសកល កាលពីថ្ងៃសុក្រ ដល់ម៉ោង៧ព្រឹក ត្រូវនឹងម៉ោង១២និង០០នាទីម៉ោងសកល ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។
ទីតាំងនៃការបាញ់ប្រហារ មានភាពខុសគ្នា ។ ខ្លះកើតឡើងក្នុងអាផាតមិន ឬគេហដ្ឋាន ខ្លះនៅលើផ្លូវ និងខ្លះទៀតជាឧបទ្ទវហេតុពេលបើកបរ ។
ប៉ូលិសបានលើកឡើងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដី ក្នុងចំណតរថយន្តមួយកន្លែង បន្ទាប់ពីមានការបាញ់ប្រហារ កាលពីវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ។ បុរសនោះត្រូវបានគេបាញ់ ជាច្រើនគ្រាប់ស្លាប់ នៅនឹងកន្លែង។
ប៉ូលិសបានលើកឡើងថា នៅក្នុងការបាញ់ប្រហារមួយ កាលពីរសៀលថ្ងៃសៅរ៍ បុរស២នាក់ ដែលមានអាយុ៣៦ឆ្នំា និង៣៨ឆ្នាំ កំពុងឈរនៅជិតផ្លូវបំបែកមួយ នៅគ្រាដែលមនុស្សមិនស្គាល់អត្តសញ្ញាណ៤នាក់ បានបើកឡានឡើង ហើយចាប់ផ្តើមបាញ់ប្រហារ ។ បុរសទាំង២នាក់ បានបើករត់ ប៉ុន្តែរថយន្តបានបើកតាមពីក្រោយ ស្រាប់តែអ្នកនៅខាងក្នុងបានបើកការបាញ់ប្រហារ មកលើពួកគាត់ទៀត ។ លក្ខខណ្ឌរបស់បុរសទាំង២ មិនដឹងច្បាស់លាស់ទេ កាលពីថ្ងៃចន្ទ ។
អ្នកនាំពាក្យប៉ូលីស បានលើកឡើងថា “កំពុងស៊ើបអង្កេតយ៉ាងសកម្មនូវឧប្បត្តិហេតុ បាញ់ប្រហារទាំងនេះ ហើយកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ និងនាំពួកគេមកកាត់ទោស” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា