បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា ប្រធានធនាគារពិភពលោក សលោក David Malpass បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះថា ធនាគារពិភពលោក កំពុងរៀបចំកញ្ចប់ជំនួយថ្មីចំនួន១,៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម រួមទាំងការបង់ប្រាក់ចំនួន១ពាន់លានដុល្លារ ពីមូលនិធិអ្នកផ្តល់ប្រាក់កម្ចី សម្រាប់ការអភិវឌ្ឍន៍ សម្រាប់ប្រទេសក្រីក្របំផុត នេះបើតាមប្រធានធនាគារពិភពលោក លោក David Malpass បានថ្លែងដូច្នេះកាលពីថ្ងៃអង្គារ ។
លោក Malpass ដែលថ្លែងចេញពីទីក្រុង Warsaw បានឲ្យដឹងថា កញ្ចប់នេះត្រូវបានបើក ដោយការយល់ព្រមកាលពីថ្ងៃចន្ទចំនួន១ពាន់លានដុល្លារ នៅក្នុងជំនួយរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាការបង់ប្រាក់ ចំនួន១០០លានដុល្លារដល់ប្រទេសជិតខាង Moldova ។
នៅក្នុងការកត់សម្គាល់ នៅមុនកិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅសប្តាហ៍ក្រោយ លោក Malpass បានលើកឡើងថា ការគាំទ្ររបស់ធនាគារកំពុងជួយអ៊ុយក្រែន ក្នុងការផ្តល់សេវាកម្មសំខាន់ៗ រួមទាំងការបង់ប្រាក់ឈ្នួល សម្រាប់បុគ្គលិកមន្ទីរពេទ្យ ប្រាក់សោធននិវត្តន៍ និងកម្មវិធីសង្គម ។ ជំនួយនេះបានមកដល់កម្រិតកំពូលប្រហែល ៩២៣លានដុល្លារ ក្នុងការផ្តល់ហិរញ្ញប្បទានឆាប់រហ័សដែលត្រូវបានអនុម័ត ដោយធនាគារពិភពលោកកាលពីខែមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា