ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ខ្លួនមេដឹកនាំ បក្សប្រឆាំងលោក Viktor Medvedchuk

បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសតាមរយៈបណ្តាញសង្គម ទាំងក្តីរីករាយថា បានឈានទៅដល់ការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់ នៅក្នុងប្រទេស។

ប្រធានាធិបតីរូបនេះ បានធ្វើការចែករំលែករូបភាព នៃមេដឹកនាំគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺលោក Viktor Medvedchuk នៅលើបណ្តាញសង្គម ទាំងដែលដៃរបស់គាត់ ជាប់ជាមួយនឹងខ្នោះដៃផង ដោយបានសរសេរថា captionថា៖ ប្រតិបត្តិការពិសេសមួយ ដោយអង្គភាពស៊ើបការណ៍ ពិសេសអ៊ុយក្រែន SBU គឺធ្វើឡើង បានយ៉ាងជោគជ័យ។

គួរឲ្យដឹងដែរថា SBU គឺជាអង្គភាពស៊ើបការណ៍ និងទីផ្នាក់ងារសន្តិសុខជាតិ របស់ប្រទេសអ៊ុយក្រែន និងត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩១ ដើម្បីជំនួសទីភ្នាក់ងារ ស៊ើបការណ៍ពិសេសអ៊ុយក្រែន សម័យក្រោមការដឹកនាំ របស់សហភាពសូវៀតដែលមានឈ្មោះថា KGB ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក Medvedchuk។

គួរឲ្យដឹងដែរថា បណ្តាអ្នកនយោបាយជាច្រើន នៅអឺរ៉ុបបានធ្វើការអះអាងបុរសរូបនេះ Medvedchuk គឺជាអ្នកមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ជាមួយនឹងប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងនាមជាអ្នកដឹកនាំនយោបាយ របស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top