បរទេស៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពន្យល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីបេឡារុស្ស លោក Alexander Lukashenko ថា ពេលវេលានៃការវាយលុកយោធានៅអ៊ុយក្រែន ត្រូវបានកំណត់ដោយភាពខ្លាំងរបស់អរិភាព ហើយរុស្ស៊ី នឹងធ្វើទៅតាមផែនការរបស់ខ្លួន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក ពូទីនថា “ខ្ញុំច្រើនតែទទួលបានសំណួរទាំងនេះ ‘តើយើងមិនអាចប្រញាប់ប្រញាល់វាទេ?’ យើងអាចធ្វើបាន ប៉ុន្តែវាអាស្រ័យលើភាពខ្លាំងរបស់អរិភាព ហើយតាមរបៀបណាដែលអ្នកដាក់វា កម្លាំងរបស់អរិភាពគឺទាក់ទងផ្ទាល់នឹងការស្លាប់និងរបួស» ។
លោកបានបន្ថែមថា “ភារកិច្ចរបស់យើង គឺនឹងសម្រេចបាននូវគោលដៅ ដែលបានកំណត់ ខណៈពេលដែលកាត់បន្ថយការខាតបង់ទាំងនេះ។ យើងនឹងធ្វើសកម្មភាពតាមចង្វាក់ ស្ងប់ស្ងាត់ និងតាមផែនការ ដែលបានស្នើឡើងដំបូង ដោយអគ្គសេនាធិការ»។
ខណៈពេលដែលអរគុណទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនសម្រាប់ “ការបម្រើវីរភាពរបស់ពួកគេទៅកាន់មាតុភូមិ” និងសម្រាប់ការការពារផលប្រយោជន៍របស់រុស្ស៊ី លោកពូទីនបាននិយាយថា “ការប្រឈមមុខដាក់គ្នា ជាមួយកងកម្លាំងដែលកំពុងត្រូវបានបង្កើតឡើង ដោយលោកខាងលិចនៅអ៊ុយក្រែន ការប្រឈមមុខជាមួយនឹង អ្នកជាតិនិយមជ្រុលនិង Neo-Nazis នៅអ៊ុយក្រែនគឺជៀសមិនរួច” ហើយថាវាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា