ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានវាយប្រហារទីក្រុងគៀវ ប្រសិនបើអ៊ុយក្រែន ហ៊ានបន្តប៉ះពាល់ទឹកដីរបស់ខ្លួន

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញនេះបានព្រមានថា រដ្ឋាភិបាលទីក្រុងមូស្គូដែលកន្លងមកតែងតែធ្វើការហាមប្រាម ចំពោះការវាយប្រហារទៅលើបណ្តាក្រុមអ្នកសម្រេចចិត្ត របស់អ៊ុយក្រែននោះនឹងធ្វើការវាយប្រហារទៅលើ ទីក្រុងគៀវភ្លាម ប្រសិនបើសកម្មភាពមួយចំនួន របស់រដ្ឋាភិបាលក្រុងគៀវ ធ្វើឡើងឬប៉ះពាល់ដល់ទឹកដី របស់ប្រទេសរុស្សី។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បានពន្យល់ថា៖ ពួកយើងបានឃើញសកម្មភាពជាច្រើនរួចមកហើយដែលធ្វើឡើងដោយក្រុមកងកម្លាំងយោធាអ៊ុយក្រែន ប្រឆាំងទៅនឹងដែនដី របស់រុស្សីហើយប្រសិនបើ សកម្មភាពទាំងនេះនៅតែបន្តនោះ កងកម្លាំងរុស្សី នឹងបើកការវាយប្រហារ ទៅលើទីតាំងនៃការសម្រេចចិត្ត របស់អ៊ុយក្រែនភ្លាម ទាំងដែលកន្លងមករុស្សី តែងតែរក្សាជំហមិនធ្វើបែបនេះក្តី។

ទោះបីជាមិនបានធ្វើការបញ្ជាក់ច្បាស់ថា សកម្មភាពណាមួយដែលអ៊ុយក្រែនបានធ្វើឡើង មកលើរុស្សីក្តីប៉ុន្តែកាលពីថ្ងៃចន្ទប្រទេសរុស្សី បានប្រកាសអំពីការប្រកាសអាសន្នទៅលើការវាយប្រហារ ដោយភេវរកម្ម នៅក្នុងតំបន់៣ក្បែរព្រំដែនរុស្សីមានដូចជា Bryansk, Kursk និង Belgorod ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top