ម៉ុស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ រោងចក្ររំសេវមួយ នៅក្នុងតំបន់គៀវ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យក្រសួងលោក Igor Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា “នៅពេលយប់ កាំជ្រួចតាមអាកាស ដែលមានភាពជាក់លាក់ខ្ពស់ បានបំផ្លាញរោងចក្រគ្រាប់រំសេវមួយ នៅជិតទីក្រុង Brovary ក្នុងតំបន់គៀវ” ។
លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធចំនួន ២៩ នាក់ រួមទាំងទាហានស៊ីឈ្នួល បរទេសផងដែរ ត្រូវបានកំចាត់កំឡុង ពេលជួយសង្គ្រោះចំណាប់ខ្មាំងរុស្ស៊ី ពីវិហារអ៊ីស្លាមមួយក្នុងទីក្រុង Mariupol ភាគខាងកើតអ៊ុយក្រែន ។
ក្រសួងបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបំផ្លាញយន្តហោះ ចំនួន ១៣៤គ្រឿង ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះចំនួន ២៤៩គ្រឿង រថពាសដែកគ្មានមនុស្ស បើកចំនួន ៤៧០គ្រឿង រថក្រោះចំនួន ២២៩០ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត គ្រាប់រ៉ុក្កែតចំនួន ២៥៤ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ៩៩២ដើម និងរថយន្តយោធាពិសេសចំនួន ២១៦៦ គ្រឿង ៕
ប្រែសម្រួល ឈូក បូរ៉ា