ម៉ូស្គូ ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍ ខណៈដែលយោធារុស្ស៊ី បានប្រកាសថា តំបន់ទីក្រុងទាំងមូល នៃទីក្រុង Mariupol នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានគ្រប់គ្រងទាំងស្រុង ។ ខាងក្រោមនេះ គឺ ជាការវិវត្តន៍ ចុង ក្រោយ បង្អស់ ៖

ក្រសួងការពារជាតិបានឲ្យដឹងថា យោធារុស្ស៊ី បានបោសសម្អាតតំបន់ទីក្រុង ទាំងមូលនៃទីក្រុង Mariupol នៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
អ្នកនាំពាក្យរបស់ក្រសួងលោក Igor Konashenkov បានប្រាប់សន្និសីទសារព័ត៌មាន ខ្លីមួយថា សំណល់នៃកងកម្លាំង ដែលធន់ទ្រាំត្រូវបានរារាំង នៅខាងក្នុងរោងចក្រផលិតដែក ។ លោកបានលើកឡើងថាទាហានអ៊ុយក្រែន ១៤៦៤ នាក់ បានចុះចាញ់ក្នុងអំឡុង ពេលប្រយុទ្ធគ្នានៅក្នុងទីក្រុង។
គួរបញ្ជាក់ថា ក្នុងនាមជាទីក្រុងកំពង់ផែ សំខាន់មួយនៅលើសមុទ្រ Azov ទីក្រុង Mariupol កំពុងឃើញការប្រយុទ្ធដ៏ខ្លាំងក្លាបំផុត មួយនៅក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងអូសបន្លាយរយៈពេលជាង ១ខែ ៕
ប្រែសម្រួល ឈូក បូរ៉ា
