បរទេស ៖ ប្រទេសអ៊ុយក្រែន បានស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០ពាន់លានដុល្លារ ពីប្រទេស G7 ដើម្បីគ្របដណ្តប់ ឱនភាពថវិកា ដែលបង្កើតឡើង ដោយជម្លោះយោធាជាមួយរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការអំពាវនាវនេះ បានមកពីទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលគឺលោក Oleg Ustenko នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ។
រដ្ឋាភិបាលទីក្រុងគៀវ ក៏កំពុងពិចារណាលើការចេញប័ណ្ណហិរញ្ញវត្ថុ 0% ដើម្បីភ្ជាប់គម្លាតសារ ពើពន្ធផងដែរ ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខ នឹងឱនភាពប្រមាណ ៧ ពាន់លានដុល្លារក្នុងមួយខែ ។ ខណៈដែលមិនទាន់ មានកិច្ចព្រមព្រៀង ស្តីពីជំនួយហិរញ្ញវត្ថុថ្មី លោក Ustenko បានអះអាងថា បញ្ហានេះនឹងត្រូវបាន “ពិភាក្សាយ៉ាងសកម្ម” ជាមួយអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន នៅសប្តាហ៍ក្រោយ។
ទន្ទឹមនឹងនេះ ធនាគារពិភពលោកកំពុងរៀបចំកញ្ចប់ជំនួយចំនួន ១,៥ពាន់លានដុល្លារ សម្រាប់ប្រទេសនេះ ។ ប្រាក់កម្ចីនេះនឹងរួមបញ្ចូល ការបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារ ពីមូលនិធិ របស់អ្នកខ្ចីអភិវឌ្ឍន៍ សម្រាប់រដ្ឋក្រីក្របំផុត ។ មូលនិធិនេះបានឡើងដល់កំពូលប្រហែល ៩២៣ លានដុល្លារ ក្នុងការផ្តល់ហិរញ្ញប្បទាន ឆាប់រហ័សដែលត្រូវបានអនុម័ត ដោយស្ថាប័នកាលពីខែមុន៕
ប្រែសម្រួលៈ ណៃ តុលា