ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី បំផ្លាញបានទីតាំងរោងចក្រជួសជុល និងតម្លើងមីស៊ីលចំងាយឆ្ងាយមួយ របស់អ៊ុយក្រែន

បរទេស៖ កងកម្លាំងយោធារុស្ស៊ី បានធ្វើការអះអាង កាលពីថ្ងៃចន្ទម្សិលមិញនេះថា បានបំផ្លាញនូវទីតាំងរោងចក្រមួយកន្លែង របស់ ប្រទេសអ៊ុយក្រែន ដែលប្រើប្រាស់សម្រាប់ ការជួសជុលក្បាលគ្រាប់មីស៊ីល ប្រភេទ Tochka-U មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Dnepr។

គ្រាប់មីស៊ីលប្រភេទ Tochka-U គឺជាគ្រាប់មីស៊ីលបែបយុទ្ធសាស្ត្រ ដែលបន្សល់ទុកតាំង ពីសម័យសហភាពសូវៀត មកម្ល៉េះនិងបន្ត ប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ុយក្រែន រហូតមកជាពិសេស ក្នុងជម្លោះជាមួយនឹងរុស្ស៊ី លើកនេះ។

មីស៊ីលប្រភេទនេះ អាចធ្វើបានរហូត ទៅដល់១២០គីឡូម៉ែត្រ និងអាចបំពាក់ជាមួយនឹងក្បាលគ្រាប់ ច្រើនប្រភេទ រួមទាំងគ្រាប់បែក cluster bombs ផងដែរ។

គ្រាប់មីស៊ីលប្រភេទនេះដែរ ក៏ត្រូវបានគេដឹងថាបានចូលរួមពាក់ព័ន្ធ ក្នុងការវាយប្រហារ ដែលមានទ្រង់ទ្រាយធ្ងន់ធ្ងរ និងសម្លាប់មនុស្ស យ៉ាងច្រើន ជាច្រើនដងមកហើយ នៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយរួមមានទាំង កាលពីថ្ងៃទី១៤ខែមិនានៅ Donetsk ដែលគ្រានោះមនុស្ស២០នាក់ ស្លាប់និង៣៦នាក់រងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top