ព័ត៌មានអន្តរជាតិ

Update: លោក Zelensky៖ សង្គ្រាមប្រយុទ្ធគ្នានៅ Donbass គឺចាប់ផ្តើមហើយ

បរទេស៖ យោងតាមការអះអាង ដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងក្រុមអ្នកប្រឹក្សារបស់គាត់ផង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ការវាយលុកដោយកងកម្លាំង យោធារុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដំណាក់កាលទី២ គឺទើបតែបានចាប់ផ្តើម។

រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការរាយការណ៍ថា ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើនដូចជា Donetsk, Luganskនិង Khkarkov កំពុងតែបន្តធ្វើឡើងនៅតំបន់ប្រយុទ្ធជួរមុខហើយ រវាងកងកម្លាំងទាំងពីរ។

លោក Zelensky បានបញ្ជាក់បែបនេះថា៖ ពួកយើងអាចបញ្ជាក់អះអាង បានហើយថាកងកម្លាំងយោធារុស្ស៊ី ទើបតែបានចាប់ផ្តើមប៉ុណ្ណោះ ទៅលើការវាយប្រហារ មកលើតំបន់ Donbass
ដែលជាទីតាំងរុស្ស៊ី បានត្រៀមអស់រយៈពេល ជាយូរមកហើយនោះ។

លោកបានបន្តទៀតថា៖ ផ្នែកដ៏ធំមួយ នៃកងកម្លាំងយោធារុស្ស៊ី បច្ចុប្បន្នគឺបានដាក់គោលដៅសំខាន់ មកលើតំបន់នេះទាំងស្រុង ហើយនេះគឺជាជំហ៊ានទី២ប៉ុណ្ណោះ នៃសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/554115-ukraine-second-phase-donbass-battle/


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top