ព័ត៌មានអន្តរជាតិ

លោក Erdogan៖ វិបត្តិនៅអ៊ុយក្រែន បានបង្ហាញអំពីតម្លៃ របស់តួកគី សម្រាប់លោកខាងលិច

បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពិថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានគូសបញ្ជាក់យ៉ាង
ច្បាស់ថាប្រទេសតួកគី គឺជាប្រទេសដ៏មានសារៈសំខាន់ សម្រាប់ទាំងអឺរ៉ុប និងអង្គការណាតូ ដែលដឹកនាំដោយអាមេរិក។

ថ្លែងនៅក្នុងកិច្ចប្រជុំ បក្សកាន់អំណាចរបស់ខ្លួន នៅក្នុងរដ្ឋធានីក្រុងអង់ការ៉ា ដែលក៏មានការចូលរួម ពីសំណាក់មន្ត្រីបក្សជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលជាច្រើនផ្សេងទៀត និងព្រមទាំងមន្ត្រីការទូត របស់អ៊ុយក្រែននិង
ប្រទេសរុស្ស៊ីផង ហើយក៏មានការចូលរួមទទួលទានអាហារ រួមគ្នាក្នុងពិធីបុណ្យសាសនា Ramadan ផង។

លោកប្រធានាធិបតី បានថ្លែងបែបនេះថា៖ ជម្លោះនៅអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់ របស់ប្រទេសតួកគី សម្រាប់ប្លុកអ៊ឺរ៉ុប ជាពិសេស ក្នុងលក្ខខណ្ឌនៃបញ្ហាសន្តិសុខ និងបញ្ហាថាមពល។

រំលឹកដែរថាតួកគីជារឿយៗ បានបញ្ជាក់ហើយអំពីបំណង ក្នុងការក្លាយខ្លួនជាអ្នកសម្របសម្រួល នៅក្នុងកិច្ចការងារពិភាក្សាគ្នា ដើម្បីសន្តិភាពនៅអ៊ុយក្រែន ហើយកាលពីខែមិនា កន្លងមកតួកគី ក៏ធ្លាប់បាន
ចូលរួមធ្វើជាអ្នករៀបចំ កិច្ចប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់ ដែលមកពីតំណាង អ្នកចរចារបស់អ៊ុយក្រែននិងរុស្ស៊ី ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top