ព័ត៌មានអន្តរជាតិ

លោក Zelensky ប្រគល់កម្រងសំណួរ ទៅឯកអគ្គរដ្ឋទូតអឺរ៉ុប ដែលមានគោលបំណង សម្រេចបាននូវឋានៈ បេក្ខភាព សម្រាប់សមាជិកសហភាពអឺរ៉ុប

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់កម្រងសំណួរមួយ ដែលមានគោលបំណង សម្រេចបាននូវឋានៈ បេក្ខជនរបស់ប្រទេសរបស់លោក សម្រាប់សមាជិកភាព សហភាពអឺរ៉ុប ដល់ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅអ៊ុយក្រែន លោក Matti Maasikas។

លោក Zelensky បានឲ្យដឹងនៅក្នុងពិធីប្រគល់អំណាចក្នុងទីក្រុងគៀវ ថា “ថ្ងៃនេះគឺជាដំណាក់កាលមួយ សម្រាប់ប្រទេសរបស់យើង ក្នុងការចូលរួមជាមួយអឺរ៉ុប ដែលជាសេចក្តីប្រាថ្នា ដែលប្រជាជនរបស់យើង កំពុងព្យាយាម និងតស៊ូ ដើម្បីទទួលបានវា” ។

លោក Zelensky បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែន ត្រូវបានរួបរួមដោយគោលដៅ ដើម្បីក្លាយជាផ្នែកមួយ នៃសហភាពអឺរ៉ុប ដោយលោក Zelensky បានសង្កត់ធ្ងន់ថា ការងារភ្លាមៗ លើការផ្តល់កម្រងសំណួរ ដល់អ៊ុយក្រែន គឺជាសញ្ញាដ៏សំខាន់ សម្រាប់ទីក្រុងគៀវ។

លោក Zelensky បានបន្ដថា “យើងជឿជាក់ថាយើង នឹងទទួលបានការគាំទ្រ និងក្លាយជាបេក្ខជន សម្រាប់ការចូលជាសមាជិក “នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោក Maasikas បានឲ្យដឹងថាចម្លើយរបស់អ៊ុយក្រែន ចំពោះកម្រងសំណួរនឹងត្រូវបានវិភាគ “យ៉ាងលឿន” និងផ្ដល់ចម្លើយដល់អ៊ុយក្រែនវិញ។

នៅព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក Olha Stefanishyna បានលើកឡើងថា ក្រុងកៀវ បានបញ្ជូនផ្នែកដំបូង នៃកម្រងសំណួរដែលគ្របដណ្តប់ លើវិស័យនយោបាយ និងសេដ្ឋកិច្ច ទៅគណៈកម្មការអឺរ៉ុបរួចហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top