ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាថានឹងមិនធ្វើការ សាកល្បងមីស៊ីលប្រឆាំង ផ្កាយរណបនោះឡើយ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងមិនធ្វើតេស្ដមីស៊ីលប្រឆាំង ផ្កាយរណបដ៏បំផ្លិចបំផ្លាញ ដែលបង្កើតបរិមាណដ៏ច្រើន នៃកំទេចកំទីក្នុងគន្លង និងបង្កគ្រោះថ្នាក់ដល់ សុវត្ថិភាពអវកាសយានិក និងផ្កាយរណបនោះឡើយ ដោយក្លាយជាប្រទេសដំបូងគេ ដែលធ្វើការប្តេជ្ញាចិត្តបែបនេះ។

សហរដ្ឋអាមេរិកបានរិះគន់រុស្ស៊ី និងចិន សម្រាប់ការធ្វើតេស្ដបែបនេះ ដោយទីក្រុងមូស្គូ មួយបានអនុវត្តកាលពីឆ្នាំមុន ដឹកនាំអវកាសយានិកនៅលើ ស្ថានីយអវកាសអន្តរជាតិ ដើម្បីជ្រកកោនជាបណ្តោះអាសន្ន។

អនុប្រធានាធិបតីលោកស្រី Kamala Harris បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯមូលដ្ឋានទ័ពអវកាស Vandenberg ថា “សូម្បីតែបំណែកនៃកំទេចកំទីតូចមួយ ដូចជាគ្រាប់ខ្សាច់ក៏អាចបណ្តាលឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ យើងបានថ្កោលទោស ការសាកល្បងទាំងនេះជាបន្ត នៅរដ្ឋកាលីហ្វ័រញ៉ា”។

លោកស្រីបានបន្ថែមថា “គិតត្រឹមថ្ងៃនេះ សហរដ្ឋអាមេរិក បានប្តេជ្ញាថា នឹងមិនធ្វើការសាកល្បងកាំជ្រួច ប្រឆាំងផ្កាយរណបដោយផ្ទាល់ ដែលអាចបំផ្លិចបំផ្លាញបាននោះទេ។ និយាយឱ្យចំទៅ ការធ្វើតេស្តទាំងនេះមានគ្រោះថ្នាក់ ហើយយើងនឹងមិនអនុវត្តវានោះទេ”។

ដោយអំពាវនាវឱ្យប្រទេស ផ្សេងទៀតអនុវត្តតាម លោកស្រី Harris ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក នឹងស្វែងរកការប្តេជ្ញាចិត្តបែបនេះជា “បទដ្ឋានអន្តរជាតិថ្មី សម្រាប់អាកប្បកិរិយាប្រកបដោយ ការទទួលខុសត្រូវក្នុងលំហ”។

ការធ្វើតេស្តប្រឆាំងផ្កាយរណប ត្រូវបានធ្វើឡើងដើម្បីអភិវឌ្ឍប្រព័ន្ធសព្វាវុធ ដែលមានបំណងបដិសេធ សមត្ថភាពរបស់សត្រូវក្នុងការ ប្រើប្រាស់សមត្ថភាពអវកាសរបស់ពួកគេ ដូចជាដោយការបំផ្លាញផ្កាយរណប ដែលមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top