បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា សមាជិកក្រុមភេវរកម្មអន្តរជាតិ IS ឬអតីត ដែលហៅឈ្មោះថា ISIS/ISIL បានធ្វើការអំពាវនាវ ឲ្យបណ្តាសមាជិកទាំងឡាយ របស់ខ្លួនក្នុងការជួយគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមសកម្មប្រយុទ្ធ Jihad ដើម្បីអាចបើកការប្រឆាំង ទៅនឹងប្លុកអឺរ៉ុបនិងអ៊ីស្រាអ៊ែល ជាពិសេសអំឡុងពេល ដែលលោកខាងលិច កំពុងមានបញ្ហាខ្លាំង ដោយសារអ៊ុយក្រែននោះ ។
អ្នកនាំពាក្យរបស់ក្រុម IS លោក Omar al-Muhajir បានថ្លែងថា ក្រុមសមាជិក Jihad គួរតែចាប់ផ្តើមការវាយប្រហារ ទៅលើក្រុមលោកខាងលិច ដែលបច្ចុប្បន្នកំពុងមានជម្លោះគ្នា ឯងតាមរយៈការបំពាក់អាវុធ ដោយខ្លួនឯងហើយសងសឹក ចំពោះការបាត់បង់ជីវិត មេដឹកនាំលោក Abu Ibrahim al Hasimi al Qurayshi កាលពីដើមឆ្នាំនៅក្នុងប្រតិបត្តិការ ដោយអាមេរិក។
ប្រភពដដែល បានសរសេរទៀតថា ខណៈដែលលោកខាងលិច ជាពិសេសអឺរ៉ុបកំពុងជាប់គាំង ដោយសារបញ្ហាជម្លោះនៅអ៊ុយក្រែន ជាពិសេសទៅលើបញ្ហា ផ្គត់ផ្គង់ ថាមពលនោះចំណែកឯ អ៊ីស្រាអ៊ែលឯណោះវិញ កំពុងបន្តឈរនៅក្រៅជម្លោះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
