ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន ស្នើសុំឥណ្ឌា ដើម្បីឲ្យមានដំណោះស្រាយសន្តិភាព ក្នុងតំបន់ជម្លោះដ៏រ៉ាំរ៉ៃទាំងពីរ

បរទេស៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសប៉ាគីស្ថានលោក Shehbaz Sharif កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ ភាគីខាងឥណ្ឌាលោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងការចូលរួមដោះស្រាយ ជម្លោះទាំងស្រុងនៅក្នុងតំបន់ចំនួន២ ដែលមានដូចជា Jammu និង Kashmir ព្រមទាំងបញ្ហារវាងទំនាក់ទំនង ប្រទេសទាំងពីរផងដែរ។

លោក Sharif បានចង្អុលបង្ហាញតាមរយៈ សាររបស់គាត់ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត Dawn ថា ពួកយើងជឿជាក់ថា សន្តិភាពនិងកិច្ចសហប្រតិបត្តិការ រវាងប៉ាគីស្ថាន និងឥណ្ឌាគឺជាភាព ចាំបាច់សម្រាប់ការរីកចម្រើន និងការលើកកម្ពស់សេដ្ឋកិច្ចសង្គម របស់ប្រជាជនយើង និងសម្រាប់តំបន់ ។

លោកបានបន្តថា ដើម្បីអាចនាំយកទំនាក់ទំនង ទាំងនោះត្រឡប់មករកកម្រិតល្អវិញ តាមរយៈការធ្វើការរូមគ្នា និងដំណោះស្រាយជាសន្តិភាព ទៅលើគ្រប់ជម្លោះទាំងអស់ ដែលរួមមានទាំងជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់ Jammu និងតំបន់ Kashmir ។

លោកបានបន្ថែមថា ប៉ាគីស្ថាននៅតែបន្តការប្តេជ្ញាចិត្ត ចំពោះការថែរក្សាសន្តិភាព ក្នុងតំបន់ហើយជាពិសេសការ ចែករំលែកនិងការប្រយុទ្ធប្រឆាំង ទៅនឹងភេវរកម្មដោយប៉ាគិស្ថាន គឺត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយពាសពេញ ពិភពលោករួចមកហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top