គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សា អំពីការបង្កើនជំនួយ សម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zelensky បានសរសេរនៅលើ Twitter ថា ភាគីនានាបាននិយាយអំពីការបង្កើន ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី និងការកសាងឡើងវិញក្រោយសង្គ្រាម ។
មេដឹកនាំអ៊ុយក្រែនក៏បានឲ្យដឹងផងដែរថា លោកបានជូនដំណឹងដល់លោក von der Leyen អំពីការផ្តល់កម្រងសំណួរទៅសហភាពអឺរ៉ុប (EU) ដែលបានបញ្ចប់ ដែលជាជំហានឆ្ពោះ ទៅរកសមាហរណកម្ម សហភាពអឺរ៉ុបរបស់អ៊ុយក្រែន។
ចំណែក លោកស្រី von der Leyen បាន សរសេរ លើបណ្ដាញ Twitter ថា ក្នុង កិច្ចពិភាក្សា របស់ ពួកគេ ភាគី បាន ប៉ះ ពាល់ ដល់ ជំនួយ ហិរញ្ញវត្ថុ និង សន្តិសុខ សម្រាប់ ក្រុងគៀវ ហើយការឆ្លើយតបរបស់អ៊ុយក្រែន ចំពោះ កម្រងសំណួរ ស្តីពីសមាជិកភាព សហភាព អឺរ៉ុប។
កាលពីថ្ងៃចន្ទ លោក Zelensky បានប្រគល់កម្រងសំណួរ ដែលមានគោល បំណងសម្រេច បានឋានៈ បេក្ខជនរបស់ប្រទេស លោក សម្រាប់ សមាជិកភាព សហភាពអឺរ៉ុប ដល់ ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំ ប្រទេស អ៊ុយក្រែន Matti Maasikas៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
