ប៉េកាំង ៖ លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន និងបានគូសបញ្ជាក់ថា ត្រូវបង្កើនកសាងរដ្ឋាភិបាលឌីជីថល។
លោក Xi Jinping ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកុម្មុយនីស្ដចិន អញ្ជើញធ្វើអធិបតី ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មធិការ នេះនាថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះបានពិនិត្យនិងអនុម័តលើឯកសារទាំង៥ រួមមាន ៖«យោបល់ ណែនាំ ស្តីអំពីការបង្កើន កសាងរដ្ឋាភិបាលឌីជីថល »និង «មធ្យោបាយការងារខាងការ កែសម្រួលនូវប្រព័ន្ធគាំទ្រ ច្នៃប្រឌិតហិរញ្ញវត្ថុ ក្នុងរយៈពេលផែនការ ៥ ឆ្នាំលើកទី១៤»ជាដើម។
លោក Xi Jinping បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំថា ត្រូវតែអនុវត្តទាំងស្រុងនូវយន្តការ ធ្វើឱ្យប្រទេស កាន់តែខ្លាំងក្លា ជំរុញដំណើរការរដ្ឋាភិបាល ឌីជីថលនិងរដ្ឋាភិបាលឆ្លាតវៃ ជំរុញការកសាងទីផ្សាររួម ទូទាំងប្រទេសឱ្យកាន់តែឆាប់រហ័ស និងជំរុញ អភិវឌ្ឍដោយមានគុណភាពខ្ពស់ ត្រូវជំរុញដល់មន្ត្រីនិង ថ្នាក់ដឹកនាំឱ្យទទួលខុសត្រូវ ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិធនធាន ធម្មជាតិ និងការពារប្រព័ន្ធអេកូឡូស៊ី ត្រូវកែសម្រួលប្រព័ន្ធគាំទ្រ ច្នៃប្រឌិតហិរញ្ញវត្ថុ លើកទឹកចិត្តដល់អ្នកបច្ចេកទេសទាំងឡាយ ឱ្យបញ្ចេញសមត្ថភាពយ៉ាងពេញ ទំហឹងដោយរៀងៗខ្លួន៕