ព័ត៌មានអន្តរជាតិ

សហភាពអាហ្វ្រិក អំពាវនាវឲ្យមានការសន្ទនា និងដោះស្រាយដោយសន្ដិវិធី ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

Addis Ababa៖ សហភាពអាហ្រ្វិក (AU) បានអំពាវនាវឱ្យមានការសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat បានធ្វើការអំពាវនាវនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។

លោក Mahamat បានលើកឡើងថា “ខ្ញុំបានសង្កត់ធ្ងន់ចំពោះតម្រូវការក្នុងការគោរពច្បាប់អន្តរជាតិ និងបានជំរុញឱ្យមានការសន្ទនាគ្នាសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន” ។

យោងតាមស្ថានទូតរុស្ស៊ីប្រចាំប្រទេសអេត្យូពី លោក Lavrov បានប្រាប់លោក Mahamat អំពីហេតុផល និងគោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងខែកក្កដា ឆ្នាំ២០០២ ប្លុកអាហ្រ្វិកដែលមានសមាជិកចំនួន ៥៥ប្រទេស មានទីស្នាក់ការកណ្តាលនៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី៕ប្រែសម្រួល ឈូក បូរ៉ា

To Top