គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើង នៅថ្ងៃពុធនេះថា អ៊ុយក្រែន និងរុស្ស៊ី បានឈានដល់ កិច្ចព្រមព្រៀងបឋមមួយ ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ចេញពីទីក្រុង Mariupol ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ។

លោក Vereshchuk បានសរសេរនៅលើបណ្តាញ Telegram ថា អ្នកស្រុក Mariupol នឹងត្រូវជម្លៀសទៅកាន់ទីក្រុង Zaporizhzhia ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន តាមរយៈទីក្រុង Berdyansk ដែលត្រូវបានគ្រប់គ្រង ដោយកងកម្លាំងរុស្ស៊ី។
ទន្ទឹមនឹងនេះដែរ លោក Vadym Boichenko អភិបាលក្រុង Mariupol បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា អ៊ុយក្រែនសង្ឃឹមថា នឹងបញ្ជូនរថយន្តក្រុងចំនួន ៩០គ្រឿង ទៅកាន់ទីក្រុង ដែលត្រូវបានឡោមព័ទ្ធ ដើម្បីជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ ប្រហែល៦.០០០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
