ព័ត៌មានអន្តរជាតិ

IMF ថា ខ្លួននឹងជួយពន្លឿន ប្រាក់កម្ចីចំនួន ៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

បរទេស៖ អ៊ុយក្រែនទំនងជា ត្រូវការជំនួយហិរញ្ញវត្ថុចំនួន ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យដំណើរការ ហើយអាទិភាពភ្លាមៗគឺ ការស្វែងរកវិធីដើម្បីបំពេញ ចន្លោះប្រហោងក្នុងរយៈពេល ៣ ខែខាងមុខ នេះបើយោងតាមនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Georgieva បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា ស្ថាប័នហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមធ្វើការលើកម្មវិធី ប្រាក់កម្ចីនាពេលអនាគត ប៉ុន្តែវា “មិនត្រឹមត្រូវ” ដែលរំពឹងថា អ៊ុយក្រែននឹងអនុវត្តកញ្ចប់កំណែទម្រង់ ដ៏ទូលំទូលាយមួយនៅពេលនេះ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ ទីក្រុងគៀវបានស្នើសុំ ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០ ពាន់លានដុល្លារពីក្រុមប្រទេសទាំង៧ (G7) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគ្របដណ្តប់ឱនភាពថវិកា ដែលបង្កើតឡើងដោយ ជម្លោះយោធាជាមួយរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top