ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនានាមិនថាទំហំ និងកម្លាំងរបស់ពួកគេ និងទាំងក្នុង និងក្រៅតំបន់នោះទេ គួរតែបន្ថែមភាពរុងរឿង ជាជាងបញ្ហាដល់អាស៊ី។
លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់នៅពេល ថ្លែងសុន្ទរកថាគន្លឹះ តាមរយៈវីដេអូនៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ស៊ី ជីនពីង បានលើកឡើងថា “ការជ្រើសរើសកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើហ្គេមសូន្យ ការបើកចំហរ និងការរួមបញ្ចូលលើវិធីសាស្រ្តបិទទ្វារ និងផ្តាច់មុខ និងការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក លើអារម្មណ៍នៃឧត្តមភាព៖ នេះគឺជាជម្រើសតែមួយគត់ដែល សក្តិសមនៃចិត្តទូលាយនៃប្រជាជនអាស៊ី”។
លោកបានកត់សម្គាល់ថា ទាំងអស់គ្នាគួរតែដើរតាមគន្លងសន្តិភាព និងការអភិវឌ្ឍន៍ ស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមចំណែកដល់គ្រួសារអាស៊ីមួយ នៃការរួបរួម និងវឌ្ឍនភាពរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា