ព័ត៌មានអន្តរជាតិ

Breaking News: យោធារុស្ស៊ី ដណ្តើមបានទីក្រុង Mariupol របស់អ៊ុយក្រែន ក្រោយឡោមព័ទ្ធ រយៈពេលជិត២ខែ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានសាទរចំពោះ “ការរំដោះ” នៃទីក្រុងកំពង់ផែ Mariupol ដែលបានឡោមព័ទ្ធ អស់រយៈពេលជិត២ខែ នៅក្នុងប្រទេសអ៊ុយក្រែន និងបានលុបចោលការ វាយលុក ដែលបានគ្រោងទុក លើការកាន់កាប់ចុងក្រោយ របស់កងកម្លាំងអ៊ុយក្រែនផងដែរ ។

យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុង Mariupol ដែលជាកំពង់ផែយុទ្ធសាស្ត្រខ្ពស់ នៅលើសមុទ្រ Azov ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី អស់រយៈពេលជិតពីរខែ ។ ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរុស្ស៊ី បានផ្តោតការឈ្លានពានរបស់ខ្លួនឡើងវិញ ឆ្ពោះទៅភាគខាងកើត អ៊ុយក្រែន ហើយអ្នកការពារអ៊ុយក្រែន ចុងក្រោយបានជ្រកកោន នៅក្នុងរោងចក្រដែក Azovstal ។

រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានប្រាប់លោក ពូទីន នៅក្នុងកិច្ចប្រជុំ តាមទូរទស្សន៍ថា ទីក្រុង ” Mariupol ត្រូវបានរំដោះ” ។ “ការបង្កើតជាតិនិយម ដែលនៅសល់បានជ្រកកោន នៅក្នុងតំបន់ឧស្សាហកម្ម នៃរោងចក្រ Azovstal” ។

លោកពូទីនបាននិយាយថា “ការរំដោះ” នៃ Mariupol គឺជា “ជោគជ័យ” សម្រាប់កងកម្លាំងរុស្ស៊ី ប៉ុន្តែបានបញ្ជាឱ្យ លោក Shoigu លុបចោលផែនការ វាយប្រហាររោងចក្រ Azovstal ដោយហៅវាថា “មិនអាចអនុវត្តបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top