ព័ត៌មានអន្តរជាតិ

Update: មេដឹកនាំ​កូរ៉េ​ទាំង​ពីរ ​ផ្លាស់ប្តូរ​សារ ​ជា​មិត្តភាព ​ទោះបី​មាន​ភាព​តានតឹង ​កើនឡើង​ក៏ដោយ​

Update: មេដឹកនាំ​កូរ៉េ​ទាំង​ពីរ ​ផ្លាស់ប្តូរ​សារ ​ជា​មិត្តភាព ​ទោះបី​មាន​ភាព​តានតឹង ​កើនឡើង​ក៏ដោយ​។ (AFP)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានផ្លាស់ប្តូរលិខិតឆ្លើយឆ្លង ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលផុតអាណត្តិ ហើយបានថ្លែងអំណរគុណ ចំពោះលោកដែលបានព្យាយាម ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍ចំពេល​មានភាពតានតឹង ជុំវិញការសាកល្បង អាវុធរបស់​ទីក្រុងព្យុងយ៉ាង។

របាយការណ៍ KCNA បានបន្ថែមថា លោក Kim ក៏បាននិយាយផងដែរថា កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្ត្ររបស់គាត់​ ជាមួយ Moon បានផ្តល់ឱ្យប្រជាជននូវ “ក្តីសង្ឃឹម​សម្រាប់អនាគត” ។

របាយការណ៍ បាននិយាយថា លោក Kim “បានកោតសរសើរចំពោះការឈឺចាប់ និងការខិតខំប្រឹងប្រែងដែលធ្វើឡើងដោយ Moon Jae In សម្រាប់បុព្វហេតុដ៏ធំធេង របស់ប្រទេសជាតិ រហូតដល់ថ្ងៃចុងក្រោយ​នៃអាណត្តិរបស់គាត់” ដោយបន្ថែមថា ការផ្លាស់ប្តូរសំបុត្ររបស់អ្នកទាំងពីរ គឺជាការបង្ហាញពីការជឿជាក់ យ៉ាងជ្រាលជ្រៅរបស់ពួកគេ។

វិមានប្រធានាធិបតី​ទីក្រុងសេអ៊ូល ​បាន​បញ្ជាក់​ថា លោក មូន និង​លោក គីម បាន​ផ្លាស់ប្តូរ​សំបុត្រ​មិត្តភាព ប៉ុន្តែ​ព័ត៌មាន​លម្អិត ​មិន​ទាន់​អាច​ដឹង​បាន​ភ្លាមៗ​ទេ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top