ព័ត៌មានអន្តរជាតិ

Breaking: UN និយាយ​ថា​ ខ្លួន​ចងក្រង​ឯកសារ​ការ​សម្លាប់​ខុស​ច្បាប់ ​ចំនួន ៥០នាក់ នៅ Bucha

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា បេសកកម្មរបស់អង្គការសហប្រជាជាតិ ទៅកាន់ជាយក្រុង Kyiv នៃទីក្រុង Bucha បានចងក្រងឯកសារថា ជនស៊ីវិល ៥០នាក់ ត្រូវបានសម្លាប់ នៅទីនោះ រួមទាំងដោយការប្រហារជីវិត ដោយចងស្លាបសេក ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFPនៅមុននេះបន្តិច។

Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា “ក្នុងអំឡុងពេលបេសកកម្មទៅកាន់ Bucha នៅថ្ងៃទីប្រាំបួននៃខែមេសា មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចងក្រងឯកសារ អំពីការសម្លាប់ដោយខុសច្បាប់ រួមទាំងការកាត់ទោសប្រហារជីវិតជនស៊ីវិល៥០ នាក់នៅទីនោះ”។

ប្រែសម្រួលដោយ៖ សយ សុភា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top