ព័ត៌មានអន្តរជាតិ

Breaking: អង្គការសហប្រជាជាតិ “ព្រួយបារម្ភយ៉ាងខ្លាំង” ដោយអំពើហិង្សា នៅក្នុងប្រទេសអ៊ីស្រាអែល និងដែនដី

Breaking: អង្គការសហប្រជាជាតិ “ព្រួយបារម្ភយ៉ាងខ្លាំង” ដោយអំពើហិង្សានៅក្នុងប្រទេសអ៊ីស្រាអែល និងដែនដី។​នេះបើតាមការផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន បារំាង AFP នៅមុននេះបន្តិច។

អង្គការសហប្រជាជាតិ បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការកើនឡើងនៃអំពើហិង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលការប៉ះទង្គិចគ្នា បានផ្ទុះឡើងម្តងទៀត កាលពីថ្ងៃសុក្រ នៅឯបរិវេណវិហារអ៊ីស្លាម Al-Aqsa របស់ក្រុងយេរូសាឡឹម។

លោក Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ បាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សា នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ និងអ៊ីស្រាអែល កាលពីខែមុន”។

ប្រែសម្រួលដោយ៖ សយ សុភា

To Top